Tuesday, September 30, 2014
ប្រាសាទភ្នំបូក
ប្រាសាទភ្នំបូក
ប្រាសាទភ្នំបូកជាប្រាសាទមួយដែលមានទីតាំងស្ថិតនៅលើកំពូលភ្នំបូក ក្នុងខេត្តសៀមរាប ស្ថាបនាក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី១។
លិង្គព្រះឥសូរមានកម្ពស់ប្រមាណជាង២ម៉ែត្រ សូម្បីតែមានសភាពទ្រុឌទ្រោម ក៏ដោយ ប៉ុន្តែនៅឃើញពីភាពធំអស្ចារ្យនៅជើងទម្រយោនីដែលត្រូវដើមឈើវល្លិ គ្របដណ្តប់។ ជើងទម្រយោនីដ៏ធំនេះ ជាទួលរាងការ៉េ។ រូបចម្លាក់ទេពធីតា នៅជាប់នឹងជញ្ជាំងប្រាសាទ នឹងឃើញសំពត់សម្លុយ ដែលយើងមិនធ្លាប់ឃើញនៅក្នុងរចនាបថសម័យណាៗទាំងអស់។ អ្នកបុរាណវិទ្យាបានចាត់ទុករចនាបថនេះថា ជាយុគសម័យមួយគឺយុគសម័យភ្នំបាខែងនោះឯង។
ភ្នំបូកមិនសូវជាទីពេញនិយមសម្រាប់ភ្ញៀវទេសចរប៉ុន្មាន ឡើយដោយសារតែភ្នំនេះនៅឆ្ងាយដាច់ពីប្រាសាទផ្សេងៗទៀតដែលនៅក្នុងខេត្តសៀមរាប។ បើយើងធ្វើដំណើរហួសប្រាសាទបន្ទាយស្រីបន្តិចនឹងឃើញភ្នំមួយនោះភ្នំបូកនេះឯង។ ភ្នំបូកនេះគឺជាភ្នំមួយក្នុងចំណោមភ្នំបីដែលព្រះបាទយសោវរ្ម័នទី១ បានកសាងទុក។ ភ្នំបូកមានកម្ពស់ប្រមាណជា៧០ម៉ែត្រ ហើយសម្រាប់អ្នកទេសចរ ត្រូវដើរឡើងភ្នំដើម្បីទស្សនាប្រាសាទ។ នៅលើកំពូលភ្នំ មានប្រាសាទបីស្ថិតនៅជើងទម្រតែមួយ ហើយប្រាសាទនេះមានលក្ខណៈស្រដៀងនិងប្រាសាទភ្នំក្រោម ប៉ុន្តែប្រាសាទភ្នំបូក នេះនៅមានក្បូរក្បាច់ចម្លាក់ល្អជាងប្រាសាទភ្នំក្រោម។
អត្ថបទដកស្រង់ចេញពី http://km.wikipedia.org
ស្រះស្រង់
ស្រះស្រង់
ស្រះស្រង់មានទីតាំងស្ថិតនៅទល់មុខខាងកើតប្រាសាទបន្ទាយក្តី។ ស្រះនេះកសាងឡើងនៅចុងសតវត្សរ៍ទី១២ ដោយព្រះបាទជ័យវរ្ម័នទី៧។ ស្រះនេះមានទំហំប្រវែង ៧០០x៣០០ ម៉ែត្រ ដែលមានរានហាលដ៏ស្រស់ស្អាត។ ស្រះនេះសាងសង់តែងតែមានទឹកជាប់ជានិច្ច និងមានទេសភាពស្រស់បំព្រងព័ទ្ធជុំវិញ។ ស្រះនេះបានសាងសង់ឡើងពីថ្មភក់ និងថ្មបាយក្រៀម។ រានហាលនៅស្រះស្រង់មានរាងកាកបាទដែលមានបង្កាន់ដៃនាគ និងមានតោឈរយាមផ្លូវ។
អត្ថបទដកស្រង់ចេញពី http://km.wikipedia.org
ប្រាសាទមេបុណ្យខាងកើត
ប្រាសាទមេបុណ្យខាងកើត
ប្រាសាទមេបុណ្យខាងកើត សាងសង់ក្នុងរជ្ឋាកាល ព្រះបាទរាជអិន្ទ្រវរ្ម័ន នាគ.ស៩៥២ នៅលើកោះតូចមួយចំកណ្ដាលបារាយខាងកើត គឺនៅខាងកើតទីក្រុង នៅទីនោះ ព្រះអង្គតម្កល់អដ្ឋិធាតុ ព្រះមាតាបិតាព្រះអង្គ។ ប្រាសាទនេះមានលំនាំប្រហាក់ប្រហែលគ្នានឹងប្រាសាទព្រះគោ របៀបសាងសង់ និងក្បាច់រចនាមិនសូវជាអស្ចារ្យទេ។
ប្រាសាទមេបុណ្យខាងកើត មានទីតាំងស្ថិតនៅចំកណ្តាលបារាយណ៍ខាងកើត ចំងាយប្រហែល៥០០ម ពីប្រាសាទប្រែរូប។ ប្រាសាទនេះត្រូវបានកសាងឡើងនៅភាគទី២ នៃសតវត្សរ៍ទី១០ ក្នុងឆ្នាំ៩៥២ ដោយព្រះបាទរាជេន្ទ្រវរ្ម័នឧទ្ទិសថ្វាយដល់ព្រះឥសូរ ក្នុងព្រហមញ្ញសាសនា។ ប្រាសាទនេះមានរូបរាងស្រដៀងទៅនឹងប្រាសាទប្រែរូប។ កាលពីដើម ប្រាសាទនេះស្ថិតនៅលើកោះតូចមួយកណ្តាលបារាយណ៍ខាងកើត ដែលអាចធ្វើដំណើរបានដោយជិះទូក តែបច្ចុប្បន្នបារាយណ៍នោះគោកអស់ទៅហើយ។
ការហៅឈ្មោះប្រាសាទថាមេបុណ្យខាងកើត គឺហៅសំដៅទៅលើ ប្រាសាទមេបុណ្យមានពីរ មួយគឺមេបុណ្យខាងកើត ស្ថិតនៅបារាយណ៍ខាងកើត និងមួយទៀតមេបុណ្យខាងលិច ស្ថិតនៅកណ្តាលបារាយណ៍ខាងលិច (បារាយណ៍ទឹកថ្លា)។ នៅក្នុងភាសាពាក្យ មេ ស្មើ មី,ម៉ា មានន័យថា ម្តាយ, ស្ត្រី។ ប្រាសាទមេបុណ្យ គឺជាកន្លែងរោងបុណ្យសំរាប់ប្រារព្ធពិធី ដូច្នោះហើយបានជាគេហៅតៗគ្នាថាមេបុណ្យ។
អត្ថបទដកស្រង់ចេញពី http://www.chanbokeo.com
ក្រោលដំរី ឬ ក្រោលរមាស
ក្រោលដំរី ឬ ក្រោលរមាស
សំណង់របងថ្មបាយក្រៀមកម្ពស់៣ម៉ែត្រ រាងពងក្រពើ ទំហំ៤៥ម៉ែត្រ x ៥៥ ម៉ែត្រ មានច្រកចូលពីទិសខាងជើង និងខាងត្បូង ប្រហែលប្រើប្រាស់ជាកន្លែងផ្សាំងដំរី។
ប្រាសាទបក្សីចាំក្រុង
ប្រាសាទបក្សីចាំក្រុង
ស្ថិតនៅកណ្តាលព្រៃស្រោងខាងឆេ្វងផ្លូវ និងខាងជើង ភ្នំបាខែង ប្រហែល១៥០ម៉ែត្រ មានកាំជណ្តើរស្ថាបនា ដោយថ្មបាយកៀ្រម និងឥដ្ឋពណ៌ក្រហម នៅម្តុំប្រាសាទនេះក៏មានប្រាសាទតូចៗមួយចំនួនទៀតកសាងអំពីឥដ្ឋ ដែលខ្លះបាំងបាត់ដោយរុក្ខជាតិរាងជាសាជី មានថ្នាក់ៗ ធ្វើពីឥដ្ឋបែរមុខទៅទិសខាងកើតមាន៤ថ្នាក់ កសាងពីថ្មបាយកៀ្រមបន្តុប ប្រាសាទឥដ្ឋខាងលើ មានជណ្តើរគ្រប់ទាំងបួនទិស។ ប្រាសាទនេះប្រហែលជាចាប់ផ្តើមកសាងឡើងដោយព្រះបាទហសវរ្ម័នទី១ (៩១០ - ៩៤៤) និងបញ្ចប់ការកសាងដោយព្រះបាទរាជេន្រ្ទវរ្ម័ន (៩៤៤ - ៩៦៨) ដែលប្រាសាទនេះត្រួវបានស្ថាបនាដើម្បីឧទ្ទឹសថ្វាយ ព្រះឥសូរក្នុងព្រហ្មមញ្ញសាសនា។
តាមឯកសារបានបញ្ជាក់ថាកាលពីជំនាន់កសាងប្រាសាទនេះពុំមានសិលាចារិក អ្វីឡើយលុះដល់ ព្រះបាទរាជេន្រ្ទវរ្ម័ននាំរាជធានីពីកោះកេរមកតាំងនៅអង្គរសាថ្មីវិញនៅ គ្រិស្តសករាជ៩៤៨ ទើបព្រះអង្គឲ្យគេចារិកកាព្យសំស្រ្កឹតនៅលើ មេទ្វារគួរជាទីចាប់អារម្មណ៍ក្រៃលែងព្រោះមាននិទានអំពីបុព្វការីជន ដំបូងបង្អស់នៃជនជាតិខែ្មរក្នុងលំនាំរឿងព្រេងដែលបាននិយាយថាខែ្មរមាន តំណពូជពង្ស មកពីឥសីមួយអង្គព្រះនាម "កម្ពុ" ដែលបង្កើតដោយឯកឯង (ស្វាយម្ភូ) ឥសីនោះទៅភពប្រសព្វនឹងទេពកញ្ញាឈ្មោះ "មេរា" ទើបបង្កើតជាកូនចៅតរៀងមក ប្រាសាទបក្សីចាំក្រុងកសាងនៅលើស្ថានីយបុរេប្រវត្តិមួយនៃយុគសំរឹទិ្ធ។ សិលាចារិកនៅលើទ្វាប្រាសាទបញ្ជាក់អំពីកាលបរិច្ឆេទរបស់ប្រាសាទ និងពីរូបបដិមាព្រះឥសូរធ្វើអំពីមាស និងកវីទេវកថានៃអារ្យធម៌ខ្មែរ។
Subscribe to:
Posts (Atom)



















































