ប្រាសាទមេបុណ្យខាងលិច
ប្រាសាទនេះស្ថិតនៅខាងលិចក្រុងអង្គរធំចំងាយប្រមាណ៤គម ដែលកសាងឡើងដោយព្រះបាទឧទ្យាទិត្យាវរ្ម័នទី២ នៅពាក់កណ្តាលស.វទី១១(១០៥០-១០៦៦) ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនានិកាយព្រះសិវៈ។ ប្រាសាទមេបុណ្យខាងលិចគឺស្ថិតនៅលើកូនកោះរាងមូលមួយចំផ្នែកកណ្តាលនៃទន្លេសិប្បនិម្មិតមួយ កោះនេះមានវិមាត្រ១៥០ម។ ប្រាសាទនេះសង់នៅលើខឿនមួយរាងជាការេ រីឯតួកណ្តាលប្រាសាទតភ្ជាប់គ្នានឹងផ្លូវចូលមួយក្រាលពីថ្ម បាយក្រោម និងថ្មភក់ដែលឆ្ពោះសំដៅទៅរកទំនប់ខាងកើត។ ប្រាសាទមេបុណ្យខាងលិចនេះ ព័ទ្ធជុំវិញទៅដោយកំផែងជាន់រាងជាការេ។ តាំងពីសម័យដើមមកម្លេះ ប្រាសាទនេះមានលំអទៅដោយក្លោងទ្វារចូលបីធ្វើពីថ្មភក់រាងជាការេ ចំណែកឯតួប្រាសាទកណ្តាលវិញកសាងឡើងនៅលើខឿនរាបស្មើមួយជាន់ ហើយនៅឯកំពូលរបស់ក្លោងទ្វារចូល មានប៉មប្រាសាទជាច្រើនបានដួលរលំ ប៉ុន្តែនៅមានប៉មប្រាសាទបី (ក្លោងទ្វារចូល) ដែរ ដែលនៅសេសសល់នៅតាមជ្រុងជាយខាងកើតដែលនៅមានទ្រង់ទ្រាយល្អគួរសម។ ចំពោះនៅតាមកៀនជ្រុងប្រាសាទវិញ គេមានលំអរជារូបសត្វយ៉ាងល្អឆើត ហាក់បីដូចជារស់រវើក គេឆ្លាក់លើផ្ទាំងថ្មតូចៗរាងជាការេ តែរបៀបចម្លាក់ទាំងនេះ គេយកលំនាំតាមប្រាសាទបាពួនមក។
អត្ថបទដកស្រង់ចេញពី http://universalcenter.wordpress.com
No comments:
Post a Comment