ប្រាសាទមេបុណ្យខាងកើត
ប្រាសាទមេបុណ្យខាងកើត សាងសង់ក្នុងរជ្ឋាកាល ព្រះបាទរាជអិន្ទ្រវរ្ម័ន នាគ.ស៩៥២ នៅលើកោះតូចមួយចំកណ្ដាលបារាយខាងកើត គឺនៅខាងកើតទីក្រុង នៅទីនោះ ព្រះអង្គតម្កល់អដ្ឋិធាតុ ព្រះមាតាបិតាព្រះអង្គ។ ប្រាសាទនេះមានលំនាំប្រហាក់ប្រហែលគ្នានឹងប្រាសាទព្រះគោ របៀបសាងសង់ និងក្បាច់រចនាមិនសូវជាអស្ចារ្យទេ។
ប្រាសាទមេបុណ្យខាងកើត មានទីតាំងស្ថិតនៅចំកណ្តាលបារាយណ៍ខាងកើត ចំងាយប្រហែល៥០០ម ពីប្រាសាទប្រែរូប។ ប្រាសាទនេះត្រូវបានកសាងឡើងនៅភាគទី២ នៃសតវត្សរ៍ទី១០ ក្នុងឆ្នាំ៩៥២ ដោយព្រះបាទរាជេន្ទ្រវរ្ម័នឧទ្ទិសថ្វាយដល់ព្រះឥសូរ ក្នុងព្រហមញ្ញសាសនា។ ប្រាសាទនេះមានរូបរាងស្រដៀងទៅនឹងប្រាសាទប្រែរូប។ កាលពីដើម ប្រាសាទនេះស្ថិតនៅលើកោះតូចមួយកណ្តាលបារាយណ៍ខាងកើត ដែលអាចធ្វើដំណើរបានដោយជិះទូក តែបច្ចុប្បន្នបារាយណ៍នោះគោកអស់ទៅហើយ។
ការហៅឈ្មោះប្រាសាទថាមេបុណ្យខាងកើត គឺហៅសំដៅទៅលើ ប្រាសាទមេបុណ្យមានពីរ មួយគឺមេបុណ្យខាងកើត ស្ថិតនៅបារាយណ៍ខាងកើត និងមួយទៀតមេបុណ្យខាងលិច ស្ថិតនៅកណ្តាលបារាយណ៍ខាងលិច (បារាយណ៍ទឹកថ្លា)។ នៅក្នុងភាសាពាក្យ មេ ស្មើ មី,ម៉ា មានន័យថា ម្តាយ, ស្ត្រី។ ប្រាសាទមេបុណ្យ គឺជាកន្លែងរោងបុណ្យសំរាប់ប្រារព្ធពិធី ដូច្នោះហើយបានជាគេហៅតៗគ្នាថាមេបុណ្យ។
អត្ថបទដកស្រង់ចេញពី http://www.chanbokeo.com
No comments:
Post a Comment