ប្រាសាទចៅស្រីវិបុល
Tuesday, September 30, 2014
ប្រាសាទបន្ទាយសំរែ
ប្រាសាទបន្ទាយសំរែ
ប្រាសាទបន្ទាយសំរែ ជាប្រាសាទធំ និងរាបស្មើដែលបង្ហាញរចនាប័ទ្មច្បាស់ដូចគ្នានឹងរចនាប័ទ្មអង្គរវត្តទាំងស្ថាបត្យកម្ម និងសិល្បៈ ហើយកសាងឡើងនៅពាក់កណ្ដាលសតវត្សរ៍ទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២។ ប្រាសាទទទួលបានការជួសជុលយ៉ាងច្រើនក្នុងសតវត្សរ៍នេះដោយបុរាណវិទូដោយប្រើវិធីសាស្ត្រតំណ (anastylosis)។
បន្ទាយសំរែត្រូវបានកសាងប្រហាក់ប្រហែលគ្នានឹងរយៈពេលកសាងអង្គរវត្តដែរ។ រចនាប័ទ្មនៃប៉មនិងបង្កាន់ដៃបង្ហាញនូវភាពដូចគ្នាយ៉ាងខ្លាំងទៅ នឹងប៉មរបស់ប្រាសាទអង្គរវត្ត និងកាន់តែដូចគ្នាយ៉ាងខ្លាំងទៅនឹងប្រាសាទខ្មែរភីម៉ៃដែលនៅក្នុងប្រទេសថៃ។
ចម្លាក់ជាច្រើនស្ថិតក្នុងសភាពល្អបំផុត។ បន្ទាយសំរែនៅឆ្ងាយពីវង់ធំបន្តិចនៅជិតភាគអាគ្នេយ៍បារាយណ៍ខាងកើត។ ការធ្វើដំណើរទៅទីនោះ គឺមានចម្ងាយត្រឹមតែ៣គីឡូម៉ែត្រកាត់តាមភូមិនិងវាលស្រែ។ ភ្ញៀវអាចបញ្ចូលគ្នារវាងការទស្សនាប្រាសាទបន្ទាយស្រី ជាមួយនឹងការឈប់សម្រាកការបន្ដដំណើរ ហើយចូលទស្សនាប្រាសាទបន្ទាយសំរែនៅតាមផ្លូវត្រលប់មកវិញ។
ដកស្រង់ចេញពី http://travel.khmer79.com
ប្រាសាទតាសោម
ប្រាសាទតាសោម
ប្រាសាទតាសោម ៖ ប្រាសាទថ្មភក់ស្ថិតនៅជ្រុងឦសានបារាយណ៍ខាងជើង។ ប្រាសាទនេះមានប្រាង្គធំមួយមានទ្វារចូល និងយ៉ពីគ្រប់បួនទិស និងមានបណ្ណាល័យនៅជ្រុងឦសាន និងអាគ្នេយ៍ ព័ទ្ធដោយកំពែង ៣ ជាន់ (រាប់ពីក្នុងមកក្រៅ)។ កំពែងទី ១ (ទំហំ 20 ម៉. x 30 ម៉.) ជាថែវថ្មភក់ព័ទ្ធជុំវិញ បន្ទាប់មកកំពែងថ្មបាយក្រៀម មានទ្វារចូលពីទិសខាងកើត និងខាងលិច និងចុងក្រោយកំពែងថ្មបាយក្រៀមដែរ មានគោបុរៈ (ខ្លោងទ្វារធំ) ចូលពីទិសខាងកើត និងខាងលិច (រូបខាងក្រោម) ។ ប្រាសាទនេះមានសិលាចារឹកលេខ K. 460, K. 665, K. 1025 និង K. 1026 ។
ដកស្រង់ចេញពី http://tamabmmo.wordpress.com
ប្រាសាទកោះកេ
ប្រាសាទកោះកេ
ប្រាសាទកោះកេកសាងនៅក្នុងសតវត្សទី ១០ ដែលមានប្រាសាទសរុបប្រមាណជា ៥០ ដែលមួយចំនួននៃប្រាសាទស្ថិតនៅក្នុងព្រៃ។ ក្នុងនោះមានប្រាសាទពីរដែលមានរចនាបទល្អឥតខ្ចោះ គឺប្រាសាទក្រហម ដែលកសាងពីដីឥដ្ឋ និងជាកន្លែងស្នាក់របស់ព្រះបាទជ័យវរ្ម័នទី ៤ មួយទៀតគឺប្រាសាទ កោះប៉ាង ឬប្រាសាទធំ ដែលមានកម្ពស់ ៦៥ម៉ែត្រដែលមានទ្រង់ទ្រាយពាក់កណ្តាលជារាងពីរ៉ាមីត ដែលចម្លងតាមទេវកថា ភ្នំមែរ៉ូ (Mount Meru)។
ប្រាសាទកោះកេស្ថិតនៅចម្ងាយ ១៣០គីឡូមែត្រភាគខាងជើងនៃខេត្តសៀមរាប ដែលអ្នកធ្វើដំណើរអាចរកជួលតាក់ស៊ីបានគ្រប់ទីកន្លែងដែលមានតម្លៃពី ៥០ ទៅ ១០០ដុល្លារក្នុងមួយថ្ងៃ ហើយសម្រាប់ផ្លូវចូលទៅកាន់ប្រាសាទអ្នកត្រូវចម្ងាយ ១០ដុល្លារសម្រាប់ជនបរទេស។ នៅពីមុខប្រាសាទធំ មានលក់អាហារ ប៉ុន្តែគ្មានកន្លែងស្នាក់នៅទេ ដូច្នេះអ្នកអាចយកនូវតង់ ឬអង្រឹងទៅជាមួយប្រសិនបើអ្នកចង់ស្នាក់នៅពេលយប់។
អត្ថបទដកស្រង់ចេញពី http://m-pink.com
ប្រាសាទព្រះគោ
ប្រាសាទព្រះគោ
បើយើងពិនិត្យមើលឲ្យបានត្រឹមត្រូវ យើងនឹងឃើញថា ប្រាសាទនេះ ដែលត្រូវបានសាងសង់លើខឿនមួយ មានកំពែង៣ ជាន់ ទ្វារចូល (គោបុរៈ) ២ កើតនិងលិច និងតួប៉ម៦ ស្ថិតក្នុងកំពែងមួយដែលរាង៤ជ្រុងស្មើ (កំពែងទី២) ដោយហ៊ុមព័ទ្ធដោយគូទឹក ។ លក្ខណៈពិសេស នៃ ប្រាសាទព្រះគោ នេះ ដែលតាមពិតទៅគឺតំណាងឲ្យលោកធាតុវិទ្យា គឺជាប្រាង្គ ឬ តួប៉មកណ្ដាល មានលក្ខណៈខ្ពស់ជាងគេដែលតំណាងឲ្យភ្នំសុមេរុ។
ប្រាសាទឃ្លាំង
ប្រាសាទឃ្លាំង
ប្រាសាទឃ្លាំងជាប្រាសាទ២ដាច់ដោយឡែកពីគ្នាដែលមួយឋិតនៅពី ខាងជើង និងមួយទៀតឋិតនៅពីខាងត្បូង ប៉ុន្តែប្រាសាទទាំងពីរនេះឋិតនៅពីខាងក្រោយប្រាសាទសួរព្រ័ត ភាគខាងកើតព្រះបរមរាជវាំង ដោយមានផ្លូវកាត់ពីព្រះបរមរាជវាំងទៅកាន់ទ្វារជ័យនៃក្រុងអង្គរធំ។ ប្រាសាទនេះសាងសង់ឡើងអំពីថ្មភក់ ដោយប្រាសាទឃ្លាំងដែលនៅពីខាងជើងហៅថាប្រាសាទឃ្លាំងជើង និងប្រាសាទដែលនៅពីខាងត្បូងហៅថាប្រាសាទឃ្លាំងត្បូង។ ប្រាសាទទាំងពីរនេះថ្វីត្បិត តែសាងសង់ឡើងនៅមុនក្រោយគ្នាក៏ដោយ ប៉ុន្តែមានរូបរាងស្ទើរដូចគ្នាទាំងស្រុងទោះបីប្រាសាទឃ្លាំងខាងត្បូង តូចជាងបន្តិចក៏ដោយ។ ប្រាសាទឃ្លាំងខាងជើងកសាងឡើងនៅសតវត្សទី១០ដោយព្រះបាទជ័យវរ្ម័នទី៥ និងប្រាសាទឃ្លាំងខាងត្បូងកសាងឡើងនៅសតវត្សទី១១ដោយព្រះបាទសូរ្យ វរ្ម័នទី។ ក្រៅពីប្រាសាទទាំងពីរដែលឋិតក្នុងរចនាបថឃ្លាំង នៅមានប្រាសាទផ្សេងទៀតដូចជាប្រាសាទភិមានអាកាស និងប្រាសាទតាកែវក៏ ឋិតក្នុងរចនាបថឃ្លាំងផងដែរ។ ឃ្លាំងមានន័យថាជាបន្ទប់សម្រាប់ផ្ទុកនូវសម្ភារផ្សេងៗ ក៏ប៉ុន្តែប្រាសាទនេះមិនមែនជាឃ្លាំងផ្ទុកដូចឈ្មោះនោះទេ ផ្ទុយទៅវិញ តាមការសិក្សាស្រាវជ្រាវរបស់អ្នកប្រវត្តិសាស្ត្របានបង្ហាញថា ទីនេះទំនងជាកន្លែងសម្រាប់ទទួលភ្ញៀវរបស់ព្រះមហាក្សត្រ ដូចជាពួកអភិជន ឬជនបរទេសជាដើម។ ប្រាសាទឃ្លាំងខាងជើងកាលដើមឡើយក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័នទី២ សាងសង់ឡើងពីឈើ ប៉ុន្តែត្រូវរុះរើជួសជុលពីថ្មភក់វិញម្ដងដោយព្រះបាទជ័យវរ្ម័នទី៥មុនការសាងសង់ប្រាសាទឃ្លាំងខាងត្បូង។
អត្ថបទដកស្រង់ចេញពី http://km.wikipedia.org
ប្រាសាទជ្រុង
ប្រាសាទជ្រុង
ប្រាសាទជ្រុងជាប្រាសាទតូចមួយដែលស្ថិតក្នុងបរិវេណកំពែងខាងក្រៅនៃប្រាសាទបាយ័ន នៅត្រង់កន្លែងកាច់ជ្រុងនៃទន្លេអុំ ។ នៅខ្លោងទ្វារចូលផ្នែកខាងត្បូងនៃប្រាសាទអង្គរធំ ហើយបត់ខាងឆ្វេងដៃធ្វើដំណើរតាមមាត់ទន្លេអុំ ឆ្ពោះទៅទិសខាងលិចដល់កន្លែងកាច់ជ្រុងនៃកំពែងប្រាសាទ យើងនឹងឃើញប្រាសាទតូចមួយ ទីនោះហើយជាប្រាសាទជ្រុង។ ប្រាសាទជ្រុងជាកន្លែងអាចទស្សនាទេសភាពថ្ងៃលិចដ៏ពិសិដ្ឋនិង គួរឱ្យចាប់អារម្មណ៍។
បើតាមឯកសារដែលស្រាវជ្រាវ និង ចងក្រងដោយ គង្គាអង្គរ របស់ក្រុមហ៊ុន ហ្គ្រីងអឺស បានឱ្យដឹងថា ប្រាសាទជ្រុងគឺជាប្រាសាទតូច ច្រឡឹងល្អប្រណីតមួយ ដែលមានក្បាច់រចនាផ្កាភ្ញីរស់រវើក អមដោយចម្លាក់ អាទិទេពជាច្រើននៅគ្រប់ផ្នែកសំណង់នៃប្រាសាទ។ តួប៉មប្រាសាទនេះបែរមុខទៅទិសខាងកើត ខណ្ឌជាបន្ទប់ៗ សាងសង់ឡើងអំពីថ្មភក់ និង ថ្មបាយក្រៀម មានទំហំប្រមាណ ១៥ ម៉ែត្រ គុណ ១០ ម៉ែត្រ មានកម្ពស់ប្រហែល ៥,៧ ម៉ែត្រ ពីលើខ្នងកំពែង សង់នៅលើកំពែងអង្គរធំ ចំត្រង់កែងនៃកំពែងទិសទក្សិណ និង ទិសបស្ចិម។ ប្រាសាទនេះកសាងនៅចុងសតវត្សរ៍ទី១២ ដែលជាស្នាព្រះហស្ត របស់ព្រះមហាវីរក្សត្រព្រះបាទជ័យវរ្ម័នទី៧។ នៅក្នុងសម័យអង្គរ ប្រាសាទជ្រុងគឺជា ហោត្រ័យ ឬ បណ្ណាល័យតម្កល់ទុកនូវផ្ទាំងសិលាចារឹកដ៏សំខាន់ដែលពិពណ៌នា យ៉ាងពិស្តារអំពីការស្ថាបនាកសាងមហាកំពែង កសិណទឹកព័ទ្ធជុំវិញ និង ទ្វារ ចូលរាជធានីអង្គរធំ ក្នុងរជ្ជកាលព្រះមហាវីរក្សត្រជ័យវរ្ម័នទី៧។ រហូតមកទល់ ពេលនេះ ប្រាសាទជ្រុងទទួលរងការបាក់បែកផ្នែកខ្លះៗដោយសារអាយុកាល និងការបំផ្លិចបំផ្លាញរបស់មនុស្ស។ នៅតាមខ្នងកំពែងខាងកើតប្រាសាទប្រមាណ២០០ម៉ែត្រ មានរន្ធទ្វារសម្ងាត់ចំនួនប្រាំដែលអ្នកស្រុកហៅថា រន្ធត្រដេវតាំងពីយូរណាស់មកហើយ ពីព្រោះមានសត្វត្រដេវធ្លាប់ធ្វើសំបុកនៅទីនោះ ទើបអ្នកស្រុកហៅឈ្មោះនេះរហូតមក។ តាមលក្ខណៈ ភូមិសាស្ត្ររន្ធនេះគឺជាច្រកទឹកចេញចូលរវាង ទន្លេអុំ និង បឹងតូចៗនៅភាគនិរតីនៃអង្គរធំ ហើយវាក៏ប្រាកដជាច្រកសម្ងាត់សម្រាប់ការរត់ភៀសខ្លួនរបស់ស្តេច ឬមន្ត្រីនៅក្នុងករណីមានភយន្តរាយណាមួយជាយថាហេតុផងដែរ។ រូង ទាំងប្រាំនេះសង់ទម្លុះមហាកំពែងដ៏រឹងមាំរបស់ អង្គរធំ ដែលស្ថិតនៅជាប់ៗគ្នា ប៉ុន្តែវាមានទំហំ មិនស្មើគ្នាទេ រូងកណ្តាលធំហើយខ្ពស់ជាងគេ បន្តិច គឺទទឹងទំហំប្រមាណ ១,៥ ម៉ែត្រ និង កម្ពស់ ២ ម៉ែត្រ។
អត្ថបទដកស្រង់ចេញពី http://km.wikipedia.org
ប្រាសាទព្រះឥន្ទកោសីយ៍
ប្រាសាទព្រះឥន្ទកោសីយ៍
ប្រាសាទព្រះឥន្ទកោសីយ៍ សាងសង់ឡើងបែរមុខទៅទិសខាងកើត មានប្រាង្គ២ ប្រាង្គតូចស្ថិតនៅខាងជើង និងប្រាង្គធំស្ថិតនៅខាងត្បូង។ នៅពីលើផ្ដែរប្រាង្គធំ មានចម្លាក់អាទិទេពនៃសាសនាព្រាហ្មណ៍ គឺព្រះនរាយណ៍ ព្រះព្រហ្ម និងព្រះឥសូ និងចម្លាក់ស្ដីពីការកូរសមុទ្រទឹកដោះ។ ចំណែកឯចម្លាក់នៅលើហោជាងដែលធ្វើអំពីបាយអ របេះធ្លាក់ស្ទើរអស់មើលរូបមិនយល់។ នៅក្នុងប្រាង្គធំនេះពុំមានតម្កល់ទេវរូបអ្វីទេ ខុសពីប្រាង្គតូចដែលមានតម្កល់ព្រះពុទ្ធរូបជាច្រើនសណ្ឋានប្លែកៗពី គ្នា ។ គួរឲ្យចម្លែកដែរ ព្រោះថា ជាទូទៅនៅប្រាសាទដទៃទៀត គេតម្កល់ទេវរូបសម្រាប់គោរពបូជានៅប្រាង្គធំ ។
ប្រាសាទព្រះឥន្ទកោសីយ៍ស្ថិតក្នុងរចនាបថបាខែង ប្រហែលជាកសាងឡើងក្នុងរជ្ជកាលព្រះបាទហស៌វរ្ម័នទី១ (គ.ស៩០០ ៩២២) ក្នុងអំឡុងពេលជាមួយគ្នានឹងប្រាសាទក្រវ៉ាន់ និងបក្សីចាំក្រុងដែរ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទទាំងបីនេះប្រហែលត្រូវបានជួសជុលកែលម្អឡើងវិញនៅក្នុងរជ្ជកាលរបស់ព្រះបាទរាជេន្ទ្រវរ្ម័នទី២ (គ.ស៩៤៤ ៩៦៨) និងព្រះរាជបុត្រព្រះអង្គព្រះបាទជ័យវរ្ម័នទី៥ (គ.ស៩៦៨ ១០០១) ពីព្រោះគេបានរកឃើញសិលាចារឹកនិយាយអំពីមហាក្សត្រទាំងពីរអង្គនេះ។
អត្ថបទដកស្រង់ចេញពី http://choukhmer.com
ប្រាសាទបាណន់
ប្រាសាទបាណន់
ប្រាសាទបាណន់ ជារចនាបថកណ្ដាលស.តទី១១ និងចុងស.តទី១២។ ព្រះរាជាដែលបានកសាងមុនគេ គឺព្រះបាទឧទយោទិត្យាវរ្ម័នទី២ (១០៥០ ដល់១០៦៦) ក្រោយមកត្រូវបញ្ចប់ដោយព្រះបាទជ័យវរ្ម័នទី៧ (១១៨១ដល់១២១៩)។
ប្រាសាទបាណន់ត្រូវបានកសាងលើកំពូលភ្នំ ដែលមានកម្ពស់ប្រមាណជាង១០០ម៉ែត្រ ដោយមានកាំជណ្ដើរចំនួន៣៥២កាំស្ថិតនៅក្នុងឃុំកន្ទឹ២ ស្រុកបាណន់ ចម្ងាយ២៥គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង តាមដងផ្លូវខេត្តលេខ១៥៥ ស្របតាមដងស្ទឹងសង្កែទៅទិសនិរតី។ នៅជើងភ្នំបាណន់មានគូទឹក និងល្អាងសំខាន់ពីរ គឺល្អាងព្រះទឹក និងល្អាងបិទមាស។
Subscribe to:
Posts (Atom)