ប្រាសាទភ្នំបូក
ប្រាសាទភ្នំបូកជាប្រាសាទមួយដែលមានទីតាំងស្ថិតនៅលើកំពូលភ្នំបូក ក្នុងខេត្តសៀមរាប ស្ថាបនាក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី១។
លិង្គព្រះឥសូរមានកម្ពស់ប្រមាណជាង២ម៉ែត្រ សូម្បីតែមានសភាពទ្រុឌទ្រោម ក៏ដោយ ប៉ុន្តែនៅឃើញពីភាពធំអស្ចារ្យនៅជើងទម្រយោនីដែលត្រូវដើមឈើវល្លិ គ្របដណ្តប់។ ជើងទម្រយោនីដ៏ធំនេះ ជាទួលរាងការ៉េ។ រូបចម្លាក់ទេពធីតា នៅជាប់នឹងជញ្ជាំងប្រាសាទ នឹងឃើញសំពត់សម្លុយ ដែលយើងមិនធ្លាប់ឃើញនៅក្នុងរចនាបថសម័យណាៗទាំងអស់។ អ្នកបុរាណវិទ្យាបានចាត់ទុករចនាបថនេះថា ជាយុគសម័យមួយគឺយុគសម័យភ្នំបាខែងនោះឯង។
ភ្នំបូកមិនសូវជាទីពេញនិយមសម្រាប់ភ្ញៀវទេសចរប៉ុន្មាន ឡើយដោយសារតែភ្នំនេះនៅឆ្ងាយដាច់ពីប្រាសាទផ្សេងៗទៀតដែលនៅក្នុងខេត្តសៀមរាប។ បើយើងធ្វើដំណើរហួសប្រាសាទបន្ទាយស្រីបន្តិចនឹងឃើញភ្នំមួយនោះភ្នំបូកនេះឯង។ ភ្នំបូកនេះគឺជាភ្នំមួយក្នុងចំណោមភ្នំបីដែលព្រះបាទយសោវរ្ម័នទី១ បានកសាងទុក។ ភ្នំបូកមានកម្ពស់ប្រមាណជា៧០ម៉ែត្រ ហើយសម្រាប់អ្នកទេសចរ ត្រូវដើរឡើងភ្នំដើម្បីទស្សនាប្រាសាទ។ នៅលើកំពូលភ្នំ មានប្រាសាទបីស្ថិតនៅជើងទម្រតែមួយ ហើយប្រាសាទនេះមានលក្ខណៈស្រដៀងនិងប្រាសាទភ្នំក្រោម ប៉ុន្តែប្រាសាទភ្នំបូក នេះនៅមានក្បូរក្បាច់ចម្លាក់ល្អជាងប្រាសាទភ្នំក្រោម។
អត្ថបទដកស្រង់ចេញពី http://km.wikipedia.org
No comments:
Post a Comment