Tuesday, September 30, 2014

ប្រាសាទថ្មបាយក្អែក

ប្រាសាទថ្មបាយក្អែក




     ប្រាសាទ​នេះ ​ដូច​នឹង​ប្រាសាទ​បី ​ហួស​ពី​ប្រាសាទ​បក្សី​ចាំក្រុង​ទៅ​បន្ដិច​គេ​នឹង​គេ​ប្រាសាទ​មួយ​ដែល​បច្ចុប្បន្ន​នៅ​សល់​តែ​ស៊ុម​ទ្វារ​ និង​ផ្ដែរ​។ មាន​លិង្គ​មួយ​នៅ​សេសសល់​នៅ​កណ្ដាល​តួ​ប្រាសាទ​ តែ​គ្មាន​ឃើញ​បំបែក​ទម្រង​យោនី​នោះ​ទេ​។ គេ​គិត​ថា ​ប្រាសាទ​នេះ​អាច​ជា​តួ​ប៉ម​មួយ​នៃ​តួប៉ម​រាប់​រយ​ដែល​ព័ទ្ធ​ពាស​ជុំវិញ​ភ្នំ​បាខែង (នៅ​លើ​ភ្នំ​បាខែង មាន​តួប៉ម​រហូត​ដល់​ទៅ​១០៨)។ ដូច្នេះ​ប្រាកដ​នេះ ​វា​ស្ថិត​នៅ​ក្នុង​រចនាបថ​បាខែង ​ក្រោម​ការ​បញ្ជា​សាង​សង់​នៃ​ព្រះ​បាទ​យសោវរ្ម័ន​ទី​១ ដូច​ប្រាសាទ​បី​ដែរ។



     នៅ​ទីនេះ​ផង​ដែរ​ គេ​បាន​រក​ឃើញ​មាស​សន្លឹក​៥​សន្លឹក តម្រៀប​ជា​រាង ​Quincunx (តម្រៀប​ជា​រាង​កាក​បាទ ​ដោយ​មាន​វត្ថុ​១​នៅ​កណ្ដាល និង​វត្ថុ​បួន​ទៀត​នៅ​អម​សង​ខាង​​ លើ​ក្រោម) ដែល​សន្លឹក​មាស​កណ្ដាល​មាន​ឆ្លាក់​ជា​រូប​គោ​នន្ទិ ​ដែល​ជា​ជំនិះ​នៃ​ព្រះ​ឥសូរ​។ មក​ជាប់​នៅ​ផ្លូវ​ទៅ​អង្គរ​ធំ ​យើង​អាច​ឃើញ​តួ​ប្រាសាទ​មួយ​ដែល​នៅ​សល់​តែ​គ្រឹះ ដែល​មិន​អាច​បញ្ជាក់​ប្រាប់​ពី​ប្រវត្តិ ​ឬ​រចនាបថ​បាន​ឡើយ​។





No comments:

Post a Comment