Tuesday, September 30, 2014

ស្រះស្រង់

ស្រះស្រង់




     ស្រះស្រង់​មាន​ទីតាំង​ស្ថិត​នៅ​ទល់មុខ​ខាង​កើត​ប្រាសាទ​បន្ទាយ​ក្តី។​ ស្រះ​នេះ​កសាង​ឡើង​នៅ​ចុង​សតវត្សរ៍​ទី​១២ ​ដោយ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧​។ ស្រះ​នេះ​មាន​ទំហំ​ប្រវែង​ ៧០០x៣០០ ​ម៉ែត្រ ដែល​មាន​រាន​ហាល​ដ៏​ស្រស់ស្អាត​។ ស្រះ​នេះ​សាងសង់​តែង​តែ​មាន​ទឹក​ជាប់​ជា​និច្ច និង​មាន​ទេស​ភាព​ស្រស់​បំព្រង​ព័ទ្ធ​ជុំវិញ​។​​ ស្រះ​នេះ​បាន​សាងសង់​ឡើង​ពី​ថ្ម​ភក់ ​និង​ថ្ម​បាយ​ក្រៀម​។ រាន​ហាល​នៅ​ស្រះស្រង់​មាន​រាង​កាក​បាទ​ដែល​មាន​បង្កាន់​ដៃ​នាគ ​និង​មាន​តោ​ឈរ​យាម​ផ្លូវ​។


អត្ថបទដកស្រង់​ចេញ​ពី​ http://km.wikipedia.org






No comments:

Post a Comment